Jump to content

ភពសៅរ៍

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
ភពសៅរ៍
Saturn
  ♄

​ភពសៅរ៍​ត្រូវ​បានផ្សំ​ឡើង ដោយមាន​ស្នូលតូចជាវត្ថុរឹង​រុំព័ទ្ធ​ដោយស្រទាប់​ឧស្ម័នដូចជា អាម៉ូញាក់ និងមេតាន ហើយក៏មានទឹកតិចតួច​ផងដែរ។ សម្រាប់​ស្រទាប់​ក្រៅរបស់​ភពនេះវិញ គឺសុទ្ធសឹងតែ​ជាឧស្ម័នអេល្យូម និងអ៊ីដ្រូសែន ដែលឧស្ម័ន​ភាគច្រើន​របស់វាទាំងនេះ គឺមានម៉ាស់មាឌ (ដង់ស៊ីតេ) ទាបជាងទឹក។ ដូច្នេះបើមាន​មហាសមុទ្រ​ធំណាមួយ យើង​អាចបណ្តែតភព​សៅរ៍នៅ​លើនោះ​បាន។ ដោយសារ​តែ​វាស្រាល​ជាងទឹក ដូច្នេះវាអាច​អណ្ដែត​លើទឹកបាន មិនខុសពីវត្ថុជាច្រ���ន​លើផែនដីដែលអាចអណ្តែតលើទឹកនោះឡើយ។ គ្មានភពផ្សេង​ណាមួយ​ នៃប្រព័ន្ធ​ព្រះអាទិត្យ​របស់យើង ដែលអាចធ្វើ​ដូច្នេះបានឡើយ ព្រោះភពទាំងនោះ​មានដង់ស៊ីតេ​ធ្ងន់ ជាងទឹក។ ភពសៅរ៍​មានដង់ស៊ីតេទាប​ជាងភពណាៗ​ទាំងអស់ ដែលនេះ​មានន័យថា វាមិនមែនមាន​ទម្ងន់ធ្ងន់​ដូចទំហំខ្លួន​របស់វា ដូចជាភពដទៃ​ទៀតនោះ​ទេ។

ភពសៅរ៍​មានមុខកាត់ ១១៦,៤៦៤គីឡូម៉ែត្រ ដូច្នេះវាអាច​ផ្ទុកវត្ថុប៉ុន​ភព​ផែនដី​​បានរហូត​ដល់ទៅ ៧៦០ ឯណោះ។ ភពមានលេខរៀង​ទី ៦ ពីព្រះអាទិត្យនេះ​គឺមានគម្លាតពីព្រះអាទិត្យ ១.៤៣៣ពាន់លានគីឡូម៉ែត្រ និងប្រើពេល ២៩ឆ្នាំផែនដី ទើបគោចរបាន​មួយជុំ​ព្រះអាទិត្យ ខណៈភព​ព្រហស្បតិ៍​ត្រូវការពេល ១២ឆ្នាំ និងភពអង្គារ​ត្រូវការ ៦៨៧ថ្ងៃផែនដី។ ចំណុច​ចុងក្រោយ គឺភពសៅរ៍ជា​ភព​មានព្រះច័ន្ទច្រើន​បំផុត​លំដាប់ទីពីរ ដោយមាន​ព្រះច័ន្ទ​សរុប ៥៣ (បើមិនរាប់ដុំថ្មធំៗ​មួយចំនួន ដែលស្ថិតនៅក្នុង​ខ្សែក្រវាត់ភព) ហើយមួយ​ថ្ងៃនៅលើភពនេះ គឺមាន​រយៈពេល ១០ម៉ោង និង ៤២នាទី។ ព្រះច័ន្ទ​ដែលស្ថិត​នៅក្នុងគោលដៅស្រាវជ្រាវ​របស់អ្នក​វិទ្យាសាស្ត្រ គឺ Titan និង Enceladus៕

មើលផងដែរ